គ្រឿងអកម្ម និង គ្រឿងសកម្ម
សួស្ដីមិត្តអ្នកទស្សនាទាំងអស់គ្នា ថ្ងៃនេះគេហទំព័រអគ្គិសនីដុនបូស្កូកែបយើងខ្ញុំ នឹងលើកយកនូវមេរៀន ដែលទាក់ទងនឹងអគ្គិសនីមួយចំនួនចែកជូនអ្នកទស្សនា ។
ខ្ញុំធ្លាប់បានជួបអស់ជាច្រើនហើយដែល ទាក់ទងនឹងការបែងចែក រវាងគ្រឿងអកម្ម និងគ្រឿងសកម្ម ។
អត្ថបទជាច្រើនលើបណ្ដាញអ៊ីនធើណិត បានសរសេរមិនបានក្បោះក្បាយ ដែលជាផលពិបាកសម្រាប់ អ្នកស្រាវជ្រាវទូទៅ ។
ឧទាហរណ៍ដូចជា ឌីយ៉ូត (Diode) មនុស្សមួយចំនួនថា ឌីយ៉ូត គឺជាគ្រឿងអកម្ម អ្នកខ្លះថាវាជាគ្រឿងសកម្ម ។
ដូចនេះ យើងត្រូវធ្វើយ៉ាងណា ទើបអាចដឹងថាមួយណាត្រូវ មួយណាខុស ។
យើងត្រូវវែកញែករកការពិតដោយខ្លួនឯង !
ត្រូវមើលចម្លើយទាំងអស់ដែលរកបាន ហើយពិចារណាអោយបានល្អិត រើសយកមួយណាដែលសមហេតុផលជាងគេ ដែលខ្លួនអាចទទួលយកបាន ។
ដើម្បីជួយបងប្អូនក្នុងការរកចម្លើយ ខ្ញុំបានសរសេរប្រាំចំណុចដោយមានទាំងភាសាខ្មែរ ព្រមទាំងភាសាអង់គ្លេសផងដែរ សម្រាប់គ្រឿងអកម្ម និងប្រាំចំណុចទៀតសម្រាប់គ្រឿងសកម្ម ។
- គ្រឿងលីនេអ៊ែរ មានដូចជា រេស៊ីស្ទ័រ កុងដង់សាទ័រ និង អាំងឌុចទ័រ
- ប្រើថាមពល ឬ រំសាយកម្លាំង
- អត់មានកើន មិនអាចពង្រីកសញ្ញា
- អត់មានទិសដៅ មិនអាចតំរង់សញ្ញា
- មិនត្រូវការ ប្រភពកម្លាំង ដើម្បីធ្វើការតាមមុខងាររបស់គ្រឿង
- Linear devices such as resistors, capacitors, and inductors
- Consume energy or dissipate power
- No gain, cannot amplify signals
- No directionality, cannot rectify signals
- Do not require power source to perform their intended functions
គ្រឿងសកម្ម
Active Components- មិនមែនគ្រឿងលីនេអ៊ែរ មានដូចជា ត្រង់ស៊ីស្ទ័រ អូស៊ីឡាទ័រ និង សៀគ្វីអាំងតេក្រាល
- អាចបង្កើតថាមពល បញ្ជា តង់ស្យុង ឬ ចរន្ត
- មានកើន អាចពង្រីកសញ្ញា
- មានទិសដៅ អាចតំរង់សញា
- ត្រូវការប្រភពកម្លាំង ដើម្បីធ្វើការតាមមុខងាររបស់គ្រឿង
- Nonlinear devices such as transistors, oscillators, and integrated circuits
- Can generate energy, control voltage or current
- Have gain, can amplify signals
- Have directionality, can rectify signals
- Require power source to perform their intended functions
ដើម្បីរកចម្លើយសម្រាប់ ឌីយ៉ូត យើងត្រូវសួរខ្លួនឯងថា ៖
- តើឌីយ៉ូតជាគ្រឿលីនេអ៊ែរឬអត់ ?
មិនមែនជាគ្រឿងលីនេអ៊ែរ ។ គ្រឿងសកម្ម ! - តើឌីយ៉ូតប្រើថាមពលឬអត់?
ប្រើថាមពលពេលណាមានតង់ស្យុងគ្រប់គ្រាន់ ។ មិនច្បាស់ ! - តើឌីយ៉ូតមានកើនឬអត់ ?
អត់មានកើន មិនអាចពង្រីកតង់ស្យុងឬចរន្តបាន ។ គ្រឿងអកម្ម ! - តើឌីយ៉ូតមានទិសដៅឬអត់ ?
មានទិសដៅរបស់ចរន្ត ។ គ្រឿងសកម្ម ! - តើឌីយ៉ូតត្រូវការប្រភពកម្លាំងឬអត់ ដើម្បីធ្វើការតាមមុខងាររបស់ខ្លួន ?
ត្រូវការតង់ស្យុងកំណត់ សម្រាប់ភ្ជាប់ចរន្តទៅមុខ ។ គ្រឿងសកម្ម !
តាមការរកឃើញខាងលើ ខ្ញុំអាចទទួលបានថា ឌីយ៉ូត គឺជាគ្រឿងសកម្ម !
ដើម្បីរកចម្លើយសម្រាប់ រេស៊ីស្ទ័រ យើងត្រូវសួរខ្លួនឯងថា ៖
- តើរេស៊ីស្ទ័រជាគ្រឿលីនេអ៊ែឬអត់ ?
ជាគ្រឿងលីនេអ៊ែរ ។ គ្រឿងអកម្ម ! - តើរេស៊ីស្ទ័រប្រើថាមពលឬអត់?
ប្រើថាមពលពេលណាមានតង់ស្យុង ។ គ្រឿងអកម្ម ! - តើរេស៊ីស្ទ័រមានកើឬអត់ ?
អត់មានកើន មិនអាចពង្រីកតង់ស្យុងឬចរន្តបាន ។ គ្រឿងអកម្ម ! - តើរេស៊ីស្ទ័រមានទិសដៅឬអត់ ?
អត់មានទិសដៅ អោយតែមានតង់ស្យុងគឺមានចរន្តហូរ ។ គ្រឿងអកម្ម ! - តើរេស៊ីស្ទ័រត្រូវការប្រភពកម្លាំងឬអត់ ដើម្បីធ្វើការតាមមុខងាររបស់ខ្លួន ?
មិនត្រូវការប្រភពកម្លាំង ដើម្បីទប់ចរន្ត។ គ្រឿងអកម្ម !
តាមការរកឃើញខាងលើ ខ្ញុំអាចទទួលបានថា រេស៊ីស្ទ័រ គឺជាគ្រឿងអកម្ម !
ខែធ្នូ 1, 2013
អគ្គិសនី និង អេឡិចត្រូនិច
អគ្គិសនីមានន័យដូចម្ដេច?
ចម្លើយច្បាស់លាស់នេះគ្មានទេ តែខ្ញុំសូមឆ្លើយតាមការយល់ដឹង។
អគ្គីគឺជាភ្លើង ដូច្នេះខ្ញុំយល់ថាអគ្គីសនីគឺជាអ្វីដែលទាក់ទងនឹងភ្លើង
អេឡិចទ្រិច ។
ភ្លើងអេឡិចទ្រិចជាអ្វី?
អេឡិចទ្រិចគឺអ្វីដែលដើរ ដោយការបង្ហូរគ្រាប់ភ្លើងតាមខ្សែចម្លង។
គ្រាប់ភ្លើងជាអ្វី?
គ្រាប់ភ្លើងគឺជាអេឡិចត្រុងដែលជាធាតុដ៏តូចបំផុតក្នុងអាតូម។
ឧទាហរណ៍៖
អំពូលភ្លើងភ្លឺដោយសារមានអគ្គីសនី។
អគ្គីសនីកើតឡើងដោយការបង្ហូរគ្រាប់ភ្លើង ហៅថាចរន្ត។
អេឡិចត្រូនិចមានន័យដូចម្តេច?
អេឡិចត្រូនិចគឺជាបច្ចេកវិទ្យា ទាក់ទងនឹងការបង្កើតសៀគ្វី ដែល
ប្រើគ្រឿងសីមីកុងឌុចទ័រ ដូចជាត្រង់ស៊ីស្ទ័រជាដើម ក្នុងការបង្កើត
ឧបករណ៍អ្វីមួយ។
អគ្គីសនី និង អេឡិចត្រូនិច ខុសគ្នាដូចម្តេច?
អគ្គីសនីបង្ហូរអេឡិចត្រុងតាមខ្សែចម្លង។
អេឡិចត្រូនិចបង្ហូរអេឡិចត្រុងតាមគ្រឿងសីមីកុងឌុចទ័រ។
ពាក្យយោង
ខ្សែចម្លង (វត្ថុចម្លង) – Conductor
សីមីកុងឌុចទ័រ (អឌ្ឍវត្ថុចម្លង) – Semiconductor
អេឡិចត្រុង – Electron
អេឡិចត្រូនិច – Electronics
ត្រង់ស៊ីស្ទ័រ – Transistor
សៀគ្វី – Circuit
អេឡិចទ្រិច – Electric
អគ្គីសនី – Electricity
អាតូម – Atom

ខែមិថុនា 1, 2013
ហេតុអ្វី U តំណាងអោយ Voltage?
Voltage គឺជា Electrical Pressure ខ្លះហៅ Potential Difference ឬ Electromotive Force ។
នៅអាមេរិក យើងប្រើអក្សរ V តំណាងអោយ Voltage និង Volt ។ Volt គឺជាមាត្រារង្វាស់
នៃ Voltage ។
អ្នកខ្លះប្រកាន់មិនប្រើ Voltage ទេ ព្រោះគេគិតថា ប្រើ Potential Difference ទើបត្រឹមត្រូវ ។
ដូច្នេះតើពាក្យ Voltage បានមកពីណា ?
ឬមានទាក់ទងនឹងអ្នកបង្កើតអាគុយឈ្មោះ Anastasio Volta ? ដែលគេបានអោយតម្លៃ Voltage
ជា Volt តាមឈ្មោះ Volta ។
V តំណាងអោយ Voltage និង Volt ។
E តំណាងអោយ Electromotive Force ឬ EMF តែ E ក៏អាចជាតំណាងអោយ Energy ចឹងបាន
ជាអ្នកខ្លះមិនប្រើ E សម្រាប់ Voltage ទេ ។
ចុះចំណែក U តើបានមកពីណា ? ហេតុអ្វីបានជាគេអាចប្រើជាតំណាងសម្រាប់ Voltage ?
តាមខ្ញុំបានដឹង នៅស្រុកខ្មែរក៏គេប្រើ U តំណាងអោយ Voltage ដែរ គ្រាន់តែគេហៅថា តង់ស្យុង
ដែលបានមកពីបារាំង តាមខ្ញុំស្មាន ប្រហែលជាដូចគ្នានឹងពាក្យ Tension របស់អង់គ្លេស ។
តាមការស្រាវជ្រាវរបស់ខ្ញុំ គ្មានអ្នកណាដឹងថាហេតុអ្វីបានជានៅ អឺរ៉ុប គេប្រើ U តំណាងអោយ
Voltage នេះទេ គ្រាន់តែដឹងថា អាឡឺម៉ង់ មានពាក្យ Unterschied ដែលមានន័យ Difference
ក្នុងភាសាអង់គ្លេស ។
ឬមួយ U តំណាងអោយ Unterschied មែន ?

អាំងតង់ស៊ីតេជាអ្វី ?
អត្ថបទនេះទាក់ទង់នឹងការរៀនអគ្គិសនី និងអេឡិចត្រូនិច ។
ហេតុអ្វីបានជាខ្មែរប្រើពាក្យអាំងតង់ស៊ីតេ ?
តាមខ្ញុំដឹង ខ្មែរបានពាក្យនេះមកពីបារាំង ដែលអង់គ្លេសហៅថា Intensity ។
ខ្ញុំដឹងថា Intensity មិនមែនមានន័យចរន្តទេ តែធ្លាប់ដឹងថា ពេលគេនិយាយអាំងតង់ស៊ីតេ គឺគេសំដៅទៅលើចរន្ត ។
ខ្ញុំដឹងថា I តំណាងអោយ Current Intensity ឬ Intensity of Current ដែលក្រោយមកហៅកាត់ថា Current ។
Current = ចរន្ត (មានសញ្ញា I ជាតំណាង) ។
ដូច្នេះហេតុអ្វីបានជាគេនៅប្រើពាក្យ អាំងតង់ស៊ីតេ ក្នុងការបង្រៀនអគ្គិសនី ឬ អេឡិចត្រូនិច ?
ដូចជាការប្រើក្នុងឃ្លា
តាមបណ្ដាញខ្មែរមួយនេះ http://10mk.comyr.com/Physics%20unit.html
បានសរសេរថា
បើបងប្អូនបានដឹងអំពីការប្រើពាក្យអាំងតង់ស៊ីតេនេះ សូមជួយប្រាប់ផង ។
អាំងតង់ស៊ីតេ បើបកប្រែមកខ្មែរមានន័យយ៉ាងណា ?

អាំងតង់ស៊ីតេចរន្តដែលឆ្លងកាត់ខ្សែចំលង ស្មើ 0.24Aហេតុអ្វីមិនថា
ខ្សែចំលងមានចរន្ត 0.24A ឆ្លងកាត់ឬ
ខ្សែចំលងមានចរន្ត 0.24Aដោយខ្ញុំមិនដែលបានរៀននៅស្រុកខ្មែរទើបមិនដឹងអាំងតង់ស៊ីតេជាអ្វី ។
តាមបណ្ដាញខ្មែរមួយនេះ http://10mk.comyr.com/Physics%20unit.html
បានសរសេរថា
អាំងតង់ស៊ីតេ មានខ្នាតគិតជា អំពែ (A)ដូច្នេះស្របនឹងអ្វីដែលខ្ញុំបានគិតពីមុនគឺ អាំងតង់ស៊ីតេ សំដៅទៅលើចរន្ត ។
បើបងប្អូនបានដឹងអំពីការប្រើពាក្យអាំងតង់ស៊ីតេនេះ សូមជួយប្រាប់ផង ។
អាំងតង់ស៊ីតេ បើបកប្រែមកខ្មែរមានន័យយ៉ាងណា ?
អាំងតង់ស៊ីតេសម្លេង
អាំងតង់ស៊ីតេពន្លឺ
អាំងតង់ស៊ីតេកំដៅ
ឧបករណ៍គូរប្លង់អេឡិចត្រូនិច LTspice or SwitcherCAD
LTspice ឬ SwitcherCAD គឺជាប្រូក្រាមដែលអាចដោនឡូត យកមកប្រើ ដោយ
មិនបាច់បង់ថ្លៃ ។ ខ្ញុំប្រើប្រូក្រាមនេះគ្រប់ពេលនៅកន្លែងធ្វើការ ព្រោះជាប្រូក្រាម
ដែលស្រួលប្រើជាទីបំផុត ។ បើអ្នកជាសិស្ស ខាងផ្នែកអេឡិចត្រូនិច ឬជាវិស្វករ
ខាងផ្នែកអេឡិចត្រូនិច គួរតែយកប្រូក្រាមនេះទៅសាកមើល ។

របៀបប្រើ
http://www.linear.com/designtools/software/LTspiceGettingStartedGuide.pdf
http://ltspice.linear.com/software/scad3.pdf
http://www.pkropik.com/storage/1202227692_sb_switchercad_1.pdf
ទាញយកប្រូក្រាម
http://www.linear.com/designtools/software/
http://www.linear.com/designtools/software/ltspice.jsp
មិនបាច់បង់ថ្លៃ ។ ខ្ញុំប្រើប្រូក្រាមនេះគ្រប់ពេលនៅកន្លែងធ្វើការ ព្រោះជាប្រូក្រាម
ដែលស្រួលប្រើជាទីបំផុត ។ បើអ្នកជាសិស្ស ខាងផ្នែកអេឡិចត្រូនិច ឬជាវិស្វករ
ខាងផ្នែកអេឡិចត្រូនិច គួរតែយកប្រូក្រាមនេះទៅសាកមើល ។

LTspice/SwitcherCAD
http://www.linear.com/designtools/software/LTspiceGettingStartedGuide.pdf
http://ltspice.linear.com/software/scad3.pdf
http://www.pkropik.com/storage/1202227692_sb_switchercad_1.pdf
ទាញយកប្រូក្រាម
http://www.linear.com/designtools/software/
http://www.linear.com/designtools/software/ltspice.jsp
៥៥៥ និងខ្ញុំ
មិនមែនបារី៥៥៥ទេ គឺខ្ញុំនិយាយអំពីអាយស៊ី IC ទេ ។ មានអ្នកធ្វើការនៅកន្លែង
ខ្ញុំម្នាក់បានសួរខ្ញុំថា ៖ តើធ្វើម៉េចទើបអាចបញ្ជាល្បឿនម៉ូទ័រ Motor បាន ? ខ្ញុំប្រាប់
គេវិធីពីរយ៉ាង ៖
ខ្ញុំម្នាក់បានសួរខ្ញុំថា ៖ តើធ្វើម៉េចទើបអាចបញ្ជាល្បឿនម៉ូទ័រ Motor បាន ? ខ្ញុំប្រាប់
គេវិធីពីរយ៉ាង ៖
១. បញ្ជាចំនួនភ្លើង ៖ បើភ្លើងតិច ម៉ូទ័រវិលយឺតៗ បើភ្លើងច្រើន ម៉ូទ័រវិលលឿនៗ ។
តែបើប្រើរបៀបនេះ គេត្រូវការប្រើគ្រឿងស្រូបកម្ដៅ Heatsink ដើម្បីកុំឱយគ្រឿង
ត្រង់ស៊ីស្ទ័រ ដែលជាអ្នកបញ្ជូនចំនួនភ្លើងនោះក្តៅខ្លាំងពែក ព្រោះគ្រឿង ម៉ូទ័រដែល
គេត្រូវប្រើនោះមានកម្លាំង៦០វ៉ាត់ ។
តែបើប្រើរបៀបនេះ គេត្រូវការប្រើគ្រឿងស្រូបកម្ដៅ Heatsink ដើម្បីកុំឱយគ្រឿង
ត្រង់ស៊ីស្ទ័រ ដែលជាអ្នកបញ្ជូនចំនួនភ្លើងនោះក្តៅខ្លាំងពែក ព្រោះគ្រឿង ម៉ូទ័រដែល
គេត្រូវប្រើនោះមានកម្លាំង៦០វ៉ាត់ ។
២. បញ្ជាដោយប្រើល្បឿនកុងតាក់បិទបើកភ្លើង PWM ។ ត្រូវប្រើគ្រឿងសម្រាប់
បញ្ជាល្បឿនបិទបើក Frequency and Duty Cycle ។
បញ្ជាល្បឿនបិទបើក Frequency and Duty Cycle ។
ពេលដែលប្រាប់គេរួច ខ្ញុំក៏នឹកឃើញ ដល់គ្រឿងអាយស៊ីមួយ ដែលមានឈ្មោះ
៥៥៥ ដែលខ្ញុំធ្លាប់ប្រើ កាលនៅរៀន ប្រហែល១២ឆ្នាំមុន ។ ខ្ញុំក៏ប្រាប់គេអោយ
ប្រើវិធីទី២ ហើយក៏គូរប្លង់អោយគេយកទៅរៀបតាម ។
៥៥៥ ដែលខ្ញុំធ្លាប់ប្រើ កាលនៅរៀន ប្រហែល១២ឆ្នាំមុន ។ ខ្ញុំក៏ប្រាប់គេអោយ
ប្រើវិធីទី២ ហើយក៏គូរប្លង់អោយគេយកទៅរៀបតាម ។
គិតៗទៅក៏ឆ្ងល់ថា ៖ ហេតុអីបានជាគ្រឿងហ្នឹងមានឈ្មោះ ៥៥៥ ? ដោយចង់ដឹង
ក៏ចូលក្នុងអ៊ីនធើណិតរាវរកកំណើតរបស់វា ។ ស្មានមិនដល់ថាវាមានឆ្នាំកំណើត
ដូចជាខ្ញុំដែរ គឺគេបានបង្កើតវា ក្នុងឆ្នាំ១៩៧០ ហើយបានចេញលក់ ពាសពេញទី
ក្នុងឆ្នាំ១៩៧១ ។ ចំណែកឈ្មោះរបស់វាគឺបានមកពីរ៉េស៊ីស្ទ័របីដែលមានចំនួន ៥
គីឡូអ៊ូម ដាក់បន្តគ្នា នៅខាងក្នុង ។

នេះគឺជាប្លង់ដែលបានគូរ

Yellow: OUT or DIS
Cyan: TRIG
Cyan: TRIG
R1: 100K pot (vary R1 will change only the DutyCycle )
C1: 0.01uF
C1: 0.01uF
Freq: 1.44 / (R1 x C1)
J1: Power Supply (12V battery)
J2: To Motor
បើមានសំណួរអំពីសើកិត ( Circuit ) ខាងលើ អាចសួរខ្ញុំបាន ។ អ្វីដែលទាក់ទង
នឹងឈីប ៥៥៥ អាចមើលបន្ថែមនៅកន្លែងខាងក្រោមនេះ ៖
នឹងឈីប ៥៥៥ អាចមើលបន្ថែមនៅកន្លែងខាងក្រោមនេះ ៖
http://home.cogeco.ca/~rpaisley4/LM555.html
http://www.uoguelph.ca/~antoon/gadgets/555/555.html
http://www.nomad.ee/micros/pwm555.html
http://www.dprg.org/tutorials/2005-11a/index.html
http://www.uoguelph.ca/~antoon/gadgets/555/555.html
http://www.nomad.ee/micros/pwm555.html
http://www.dprg.org/tutorials/2005-11a/index.html
ខែតុលា 31, 2008
រៀនអេឡិចត្រូនិច – អគ្គីសនី Electricity
បើចង់រៀនអេឡិចត្រូនិច ដំបូងត្រូវយល់អំពីអគ្គីសនី ។ សូមមើលវីឌីអូខាងក្រោមនេះ
បើមិនយល់កន្លែងណា អាចសួរខ្ញុំបាន ។
បើមិនយល់កន្លែងណា អាចសួរខ្ញុំបាន ។
ពាក្យខ្មែរខាងផ្នែកបច្ចេកទេស
ថ្ងៃនេះចំណាយពេលបង្ហើយកិច្ចការដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុន ។
ពាក្យខាងអេឡិចត្រូនិច_អង់គ្លេស_ខ្មែរ PDF
ពាក្យខាងគណិតសាស្ត្រ_អង់គ្លេស_ខ្មែរ PDF
ពាក្យខាងរូបសាស្ត្រ_អង់គ្លេស_ខ្មែរ PDF
ពាក្យខាងអេឡិចត្រូនិច_អង់គ្លេស_ខ្មែរ PDF
ពាក្យខាងគណិតសាស្ត្រ_អង់គ្លេស_ខ្មែរ PDF
ពាក្យខាងរូបសាស្ត្រ_អង់គ្លេស_ខ្មែរ PDF
ខែតុលា 28, 2008
ឧបករណ៍ប្លង់អាណាឡូក SwitcherPro
ថ្ងៃមុន បានប្រើ ឧបករណ៍ SwitcherPro របស់ Taxas Instruments ដើម្បីធ្វើគម្រោង
ការណ៍ក្នុងការបង្កើត +3.3V, 20A Power Supply ។ ខ្ញុំក៏បានបង្កើតជាវិធីសម្រាប់ប្រើ
ដើម្បើ ចែកដល់អ្នកដែលរៀនខាងផ្នែកអេឡិចត្រូនិចយកទៅប្រើផង ។

របៀបប្រើ SwitcherPro
ឧបករណ៍មួយទៀត ដែលខ្ញុំបានប្រើ គឺ SwitcherCAD របស់ Linear Technology ។
ខ្ញុំបានទៅជួបអ្នកដែលសរសេរប្រូក្រាមនេះដោយផ្ទាល់ នៅក្នុងកម្មវិធីបង្ហាញ និងការ
បង្រៀនរបស់គាត់ កាលពីបីឆ្នាំមុន។

ខែឧសភា 17, 2008
រេស៊ីស្ទ័រ Resistors
រេស៊ីស្ទ័រគឺជាគ្រឿងអកម្មមួយក្នុងគ្រឿងអេឡិច គឺជាគ្រឿងសម្រាប់ទប់ចរនភ្លើង។
រេស៊ីស្ទ័រមានរង្វាស់ជាអូម (ohms) ។ ដើម្បីប្រើរេស៊ីស្ទ័រ អ្នកត្រូវរៀនប្រើច្បាប់អូម។

រូបភាពខាងលើគឺជានិមិត្តសញ្ញរបស់រេស៊ីស្ទ័រ។

ខាងលើគឺជាតារាងនៃច្បាប់របស់អូម។

ខាងលើគឺជាពណ៌សម្គាល់របស់រេស៊ីស្ទ័រ សម្រាប់រកតម្លៃអូម។
http://www.dannyg.com/examples/res2/resistor.htm
http://www.ealnet.com/m-eal/resistor/resistor.htm
http://www.elexp.com/t_resist.htm
ពត៌មានបន្ថែម៖
http://en.wikipedia.org/wiki/Resistor
ពេលប្រើរេស៊ីស្ទ័រ មិនត្រូវប្រើអោយហួសកម្លាំងវ៉ាត់ (watts) ទេ។
ប្រៀបដូចជាធុងបាស់ (speaker) ពេលប្រើហួសកម្លាំងវានឹងផ្ទុះបែកមិនខាន។

ពិតជាblog ល្អមែន ខ្ញុំធ្លាប់រៀនជុលជុលអេឡិច បន្តែខ្ញុំដឹងតិចតួច។
ReplyDelete