ជាបឋមយើងខ្ញុំសូមជម្រាបសួរ និងសូមស្វាគមន៍ដល់ប្រិយមិត្តអ្នកទស្សនាទាំងអស់ ។ ថ្ងៃនេះផងដែរគេហទំព័រ អគ្គិសនីដុនបូស្កូកែបយើងខ្ញុំ នឹងធ្វើការពិពណ៌នាអំពីផ្នែកអគ្គិសនី នៃសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប ។ ការពិពណ៌នានេះផងដែរ គឺក្នុងគោលបំណង ចង់ឲ្យប្រិយមិត្តអ្នកទស្សនាទាំង អស់ បានជ្រាបកាន់តែច្បាស់អំពីផ្នែកអគ្គិសនី នៅក្នុងសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប ។
ផ្នែកអគ្គិសនី
គឺជាផ្នែកមួយដែលស្ថិតនៅក្នុងចំណោមផ្នែកសំខាន់ៗផ្សេងទៀត
នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ។ ផ្នែកនេះបានដំណើរការអស់រយៈពេលពីរជំនាន់មកហើយ ដោយគិតចាប់ពីឆ្នាំ ២០១២ ហើយក្នុងមួយជំនាន់ សិស្សនិស្សិតត្រូវសិក្សារយៈពេលពីរឆ្នាំ
។ សិស្សនិស្សិត ដែលបានចូលសិក្សាក្នុងផ្នែកអគ្គិសនី
និងផ្នែកផ្សេងៗទៀតក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តកែប គឺសុទ្ធតែទទួលបាននូវជំនាញ
វិជ្ជាជីវៈ និងបទពិសោធន៍យ៉ាងពិតប្រាកដ ព្រមទាំងមានការទទួល ស្គាល់ពីបណ្ដារ ក្រសួង
ស្ថាប័ន នានា។